
រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ជំរុញយុទ្ធនាការ «រដូវកាលបៃតង ឆ្នាំ២០២៦»
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា ក្នុងគោលបំណងចូលរួមជំរុញយុទ្ធនាការទេសចរណ៍ «រដូវកាលបៃតង ខេត្តព្រះសីហនុ ឆ្នាំ២០២៦» ឱ្យប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ។








