
កិច្ចប្រជុំរៀបចំផែនការដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈប្រើថាមពលពន្លឺព្រះអាទិត្យ ក្រោមអធិបតីភាពលោកអភិបាលរងខេត្តព្រះសីហនុ
នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ និងលោក សួស សេរីសួស្តី អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការដំឡើងប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ។







