
គ្រួសារពិការនិងមានជីវភាពខ្វះខាតម្នាក់ នៅខេត្តព្រះសីហនុ ទទួលបានអំណោយផ្ទះ និងដី រួមទាំងអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំ
នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹកងរព្រះសីហនុ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត រួមជាមួយសហការី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ បានចុះប្រគល់ដីទំហំ (១០ម x ៥០ម) និងផ្ទះចំនួន ១ខ្នង ជូនដល់គ្រួសារលោក ម៉ៅ រឿន។







