
លោកជំទាវ ប្រាក់ ច័ន្ទសុខា អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ គ.ក.ស.ក ខេត្តព្រះសីហនុ ដើម្បីពង្រឹងកិច្ចគាំពារសិទ្ធិ និងសុខុមាលភាពស្ត្រី និងកុមារ
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី កុមារ និងជនងាយរងគ្រោះ ខេត្តព្រះសីហនុ (គ.ក.ស.ក) បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ នៅសាលប្រជុំបណ្តោះអាសន្ន (ដឹរិច ម្លប់ជ្រៃ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធាន គ.ក.ស.ក ខេត្តព្រះសីហនុ។







