
អភិបាលស្រុកកំពង់សីលា ដឹកនាំមន្ត្រីជំនាញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសាលាបឋមសិក្សាភូមិថ្មី ដើម្បីរៀបចំកែលម្អបន្ថែម
ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសំខាន់ៗដែលត្រូវរៀបចំកែលម្អបន្ថែម ស្ថិតនៅ សាលាបឋមសិក្សាភូមិថ្មី ក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។








