
រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សា ស្តីពីការត្រៀមរៀបចំ «វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦»
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដឹកនាំ «កិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ (Tourism Business Forum 2026)» កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំតូច សាលាខេត្តព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។







