
អភិបាលរងខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាពអាជីវកម្មរោងចក្រគូប៊ុន ស្ថិតនៅស្រុកព្រៃនប់
នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់លើសកម្មភាព និងកិច្ចដំណើរការរបស់ រោងចក្រគូប៊ុន ដែលមានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។








