
ក្រុមការងារចុះបញ្ជីដីធ្លីមានប្រព័ន្ធ ចែកដីកាបញ្ជូនទៅបង់ពន្ធ និងសំណុំឯកសារឯកសារដីធ្លី សរុប ១២៤៥ក្បាលដី ជូនប្រជាពលរដ្ឋនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ
ដំណើរការចុះបញ្ជីដីធ្លីដែលមានប្រព័ន្ធនៅតែបន្តធ្វើឡើងយ៉ាងសកម្ម ដើម្បីធានាសិទ្ធិកាន់កាប់ស្របច្បាប់ជូនប្រជាពលរដ្ឋ។ ជាក់ស្តែង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចុះបញ្ជីដីធ្លីដែលមានប្រព័ន្ធប្រចាំសង្កាត់លេខ១ បាននិងកំពុងបន្តចែកជូនដីកាបញ្ជូនទៅបង់ពន្ធ និងសំណុំឯកសារឯកសារដីធ្លី ជូនដល់ប្រជាពលរដ្ឋយ៉ាងកុះករ នៅឯទីស្នាក់ការភូមិ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។







