
លោក ពេជ្រ ខាវដាង អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ព្រមទាំងនាំយកអំណោយរបស់សម្ដេចធិបតី និងលោកជំទាវ ជូនដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត នៅវិទ្យាល័យ ស្ទឹងហាវ
ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ពេជ្រ ខាវដាង នាយករងរដ្ឋបាលសាលាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ស្ទឹងហាវ។







