
រដ្ឋបាលខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យខុនដូ អាផាតមិន និងសណ្ឋាគារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រដ្ឋបាលខណ្ឌ៧មករា បានបន្តបើកយុទ្ធនាការចុះត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារនានា ក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សំដៅពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ











