
រដ្ឋបាលខណ្ឌចំការមន ចុះបើកគម្របលូ បូមសម្អាត និងតភ្ជាប់បណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
រដ្ឋបាលខណ្ឌចំការមន បានដឹកនាំក្រុមការងារចម្រុះចុះអនុវត្តសកម្មភាពបើកគម្របលូ បូមសម្អាតប្រព័ន្ធលូ និងជួសជុលតភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីកែលម្អប្រព័ន្ធបង្ហូរទឹក ដោះស្រាយបញ្ហាលិចទឹក និងលើកកម្ពស់អនាម័យបរិស្ថានក្នុងមូលដ្ឋាន។











