កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ និងវេទិកាស្តីពីអភិបាលកិច្ចល្អ នៅខេត្តសៀមរាប
ក្នុងឆ្នាំ២០២៤-២០២៦ ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានប្តូរវេន ក្នុងការដឹកនាំរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23 ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8 ACCSM+3) និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង (Innovation for Better Service Delivery) ” នៅលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។