
អាជ្ញាធរខេត្តសៀមរាប ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះផ្សព្វផ្សាយច្បាប់ ស្ដីពីជលផលជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ ដោយទទួលបានការណែនាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ធ្វើការចុះផ្សព្វផ្សាយច្បាប់ ស្ដីពីជលផលជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីបង្កើនការយល់ដឹង ស្ដីពីការប្រកបរបរនេសាទស្របតាមច្បាប់ និងលិខិតបទដ្ឋានតាមច្បាប់ដែលមានចែង។











