
កសិករស្រុកព្រៃនប់ជួបជុំគ្នាផ្លាស់ប្តរបទពិសោធន៍ចិញ្ចឹមបង្គា និងបង្កើតក្រុមតេឡេក្រាមទំនាក់ទំនងផ្ទាល់ជាមួយមន្ទីរកសិកម្ម
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ សីហា ២០២៦ វារីវប្បករចិញ្ចឹមបង្គាក្នុងស្រុកព្រៃនប់ ដែលមានទាំងអ្នកកំពុងប្រកបរបរស្រាប់ និងអ្នកមានបំណងចង់ចាប់ផ្តើមចិញ្ចឹម បានអញ្ជើញមកទស្សនកិច្ចសិក្សា និងផ្លាស់ប្តរបទពិសោធន៍គ្នាទៅវិញទៅមក ជាមួយមន្ត្រីបច្ចេកទេស នៅមជ្ឈមណ្ឌលផ្សព្វផ្សាយបំណិនជីវិតផ្នែកវារីវប្បកម្មសមុទ្រ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។










