
ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអង្គការ WWF លើការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការលើកកម្ពស់ជីវភាពសហគមន៍
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី សាង លី (SANG LEE) ប្រធានប្រចាំតំបន់អង្គការ WWF និងទទួលស្វាគមន៍ លោក ជេណេស អុីម៉ាញូអែល ហ្គីនធីង (Janes Imanuel Ginting) នាយកថ្មីនៃអង្គការ WWF ប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។










