
មន្ទីរកសិកម្មខេត្តព្រះសីហនុ បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ច្បាប់ស្តីពីជលផល» ដល់សហគមន៍នេសាទចំនួនពីរនៅស្រុកព្រៃនប់
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីជំនាញចុះរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ច្បាប់ស្តីពីជលផល»។










