
រដ្ឋបាលស្រុកស្ទឹងហាវ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ម៉ុង ចាន់ថន ដែលបានឧបត្ថម្ភថវិកាជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សា ហ៊ុន សែន ថ្មរៀង
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងហាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ម៉ុង ចាន់ថន អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងហាវ និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានចំការកៅស៊ូ ដែលបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងការរៀបចំសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ក្នុង សាលាបឋមសិក្សា ហ៊ុន សែន ថ្មរៀង។











