
អាជ្ញាធរនិងប្រជាពលរដ្ឋសង្កាត់កោះរ៉ុងសន្លឹម សហការគ្នាចុះដាំដើមសាគូផ្កាក្រហមនិងផ្កាលឿង ដើម្បីលើកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង
នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម បានដឹកនាំក្រុមការងាររដ្ឋបាលសង្កាត់ រួមសហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចុះធ្វើយុទ្ធនាការដាំដើមសាគូផ្កាក្រហម និងសាគូផ្កាលឿង តាមបណ្តោយផ្លូវសាធារណៈ។











