
កម្លាំងការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវលេខ៥០២
ដោយបានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងដើម្បីលាងសម្អាតតាមបណ្ដោយផ្លូវលេខ៥០២ ស្ថិតនៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ៕











