
នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនបរទេស ៣នាក់ និងដកហូតវត្ថុតាងជាច្រើន
ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកុយទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន ៣នាក់ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់។











