
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ៤២នាក់ ទៅកាន់ស្ថាប័នតុលាការ និងមណ្ឌលនីតិសម្បទា
កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យសរុបចំនួន ៤២នាក់ (ស្រី ០៥នាក់) ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។











