
ក្រសួងសុខាភិបាលស្នើអភិបាលរាជធានី-ខេត្ត ពង្រឹងកិច្ចសហការផលិត និងផ្សព្វផ្សាយវឌ្ឍនភាពសមិទ្ធផលសុខាភិបាលមូលដ្ឋាន
ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងបង្ហាញពីការយកចិត្តទុកដាក់លើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត មេត្តាជួយបង្កើនកិច្ចសហការ និងជំរុញការផលិតវីដេអូ ព្រមទាំងការផ្សព្វផ្សាយពីវឌ្ឍនភាព និងសមិទ្ធផលនានាក្នុងវិស័យសុខាភិបាលនៅតាមមូលដ្ឋានផ្ទាល់។











