
សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញម្ចាស់ក្បាលដីមកទទួលសំណុំឯកសារដីធ្លី ដើម្បីយកទៅបន្តនីតិវិធីបង់ពន្ធ (លើកទី២)
រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចំនួន ៦ ៧៨៧ក្បាលដី ដែលបានចូលរួមវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងមានសាវតារដីប្រភពបានមកពីការ ទិញ-លក់ ឬអំណោយ (ប្រទានកម្ម) ដែលត្រូវជាប់ពន្ធ ស្ថិតនៅក្នុង ភូមិសាស្ត្រ ខេត្តព្រះសីហនុ។











