
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អប់រំនិងណែនាំអ្នកបើកបរគ្រប់ប្រភេទឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ (មានវីដេអូ)
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំ និងអប់រំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទទាំងអស់ ឱ្យចូលរួមគោរពឱ្យបានតឹងរ៉ឹងបំផុតនូវច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុតពីគ្រោះថ្នាក់ដែលស្ថាប័នមានសមត្ថកិច្ចតែងតែប្រឈម និងដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ។











