
កម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ ចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងសម្អាតអនាម័យ ត្រង់ចំណុចផ្លូវបេតុងជុំវិញផ្សារលើ
ក្រោមការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ សហការជាមួយប្រជាការពារក្រុងព្រះសីហនុ និងក្រុមហ៊ុនប្រមូលសំរាម KSWM បានចុះធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ កាលពីថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។











