
ឯកឧត្តម សៅ សុភាព ដឹកនាំក្រុមការងារនាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងស្រុកស្ទឹងហាវ ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៨
បុណ្យកាន់បិណ្ឌវេនទី៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឯកឧត្ដម សៅ សុភាព ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងហាវ បានដឹកនាំសហការី និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យដ៏ថ្លៃថ្លា ប្រគេនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងទីអារាមចំនួនពីរ គឺ វត្តពោធិ៍មានជ័យ និង វត្តឬទ្ធីរតនារាម ដែលស្ថិតនៅក្នុងស្រុកស្ទឹងហាវ








