
កម្ពុជា-សហភាពអឺរ៉ុប ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា
កម្ពុជា-សហភាពអឺរ៉ុប ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា

កម្ពុជា-សហភាពអឺរ៉ុប ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា













ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាប្រពៃណីយ៍ខ្មែរក្នុងព្រះពុទ្ធ នៅវត្តឥន្ទញាណ (ហៅវត្តក្រោម) បានប្រព្រឹត្តទៅយ៉ាងអធិកអធម និងពោពេញដោយសទ្ធាជ្រះថ្លា ដោយមានបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងភ្ញៀវទេសចរ និងជនបរទេសយ៉ាងច្រើនកុះករ បានអញ្ជើញមកជួបជុំគ្នាធ្វើបុណ្យ និងរាប់បាត្រ ប្រគេនចង្ហាន់ ព្រមទាំងបច្ច័យ និងទេយ្យទានផ្សេងៗ ចំពោះព្រះសង្ឃដែលគង់ចាំវស្សានៅក្នុងវត្ត។


លោក ឯម ភាព និងលោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ក្រុមការងារអនុគណៈកម្មការចងក្រង ឯកសារ រូបភាព វីដេអូ និងអត្ថបទ នៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី។


លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសហការី ព្រមទាំងក្រុមគ្រួសារកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ យ៉ាងមានសេចក្តីសោមនស្សរីករាយ។


ដើម្បីធានារ៉ាប់រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុតក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ កម្លាំងជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកយុទ្ធនាការចុះផ្សព្វផ្សាយ និងអប់រំផ្ទាល់ដល់អ្នកបើកបររថយន្តធុនធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ៤។
