ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ចំណាយថវិកាជាង ១១៧លានដុល្លារអាមេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តកំពង់ចាម គឺពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (H.E.Mr WANG WENBIN) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦នេះ។

សន្តិសុខសង្គម
ក្រុមការងារអធិការកិច្ច នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ចុះធ្វើការអធិការកិច្ច នៅពន្ធនាគារខេត្តប៉ៃលិន
(ប៉ៃលិន)៖ រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង បានចុះធ្វើការអធិការកិច្ច នៅពន្ធនាគារខេត្តប៉ៃលិន ដែលដឹកនាំដោយ ឯកឧត្តម តន់ សីហតេជ អគ្គព្រះរាជអាជ្ញារង និងមានការអញ្ជើញចូលរួមពីលោក វ៉ា វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក ដុះ វិសុទ្ធ អគ្គលេខាធិការរង លោកប្រធានពន្ធនាគារ លោក-លោកស្រីអនុប្រធានពន្ធនាគារ លោកស្រីក្រឡាបញ្ជី មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង រួមទាំងមន្ត្រីពន្ធនាគារខេត្តប៉ៃលិនចំនួន១៦នាក់។ ការចុះធ្វើអធិការកិច្ច របស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង មានគោលបំណងដើម្បីពិនិត្យតាមដានការអនុវត្តនីតិវិធីនៃការឃុំខ្លួន ពង្រឹងកិច្ចការងារអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាព ផ្សារភ្ជាប់ទំនាក់ទំនងល្អ រវាងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង និងពន្ធនាគារខេត្តប៉ៃលិន ស្វែងយល់ពីរបាយការណ៍លទ្ធផលការងារដែលសម្រេចបាន និងបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក។

ព័ត៌មាន
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ52 ដល់លេខ59 ស្ថិតនៅស្រុកកំរៀង

ព័ត៌មាន
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈឹម ស្រីមុំ ដែលត្រូវជាភរិយារបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្តម ប៉េង ពោធិ៍នា និងឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យទីតាំងត្រៀមសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
(កំពង់ចាម)៖ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពចុងក្រោយនៃការរៀបចំទីតាំង ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កំណាត់ផ្លូវជាតិលេខ៧»

ព័ត៌មាន
មានជនខិលខូចក្លែងបន្លំធ្វើជាគណនី Telegram ដោយប្រើឈ្មោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីប្រព្រឹត្តអំពើទុច្ចរិត
មានជនខិលខូចក្លែងបន្លំធ្វើជាគណនី Telegram ដោយប្រើឈ្មោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីប្រព្រឹត្តអំពើទុច្ចរិត

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក
សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ ក្នុងខេត្តក្រចេះ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៨ ក្នុងខេត្តក្រចេះ

ព័ត៌មាន
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា–សាធារណរដ្ឋកូរ៉េ លើវិស័យកម្មសិទ្ធិបញ្ញា

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ពាក់ព័ន្ធការផ្ទុះគ្រាប់បែកដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួស ៤នាក់
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ពាក់ព័ន្ធការផ្ទុះគ្រាប់បែកដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួស ៤នាក់

បទយកការណ៍
🎬 បទយកការណ៍ស៊ីជម្រៅ៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ របត់ថ្មីនៃយុទ្ធសាស្ត្រកសិទេសចរណ៍ និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
បាត់ដំបង..! ដែនដីមាសដែលមិនចេះរីងស្ងួតនូវភោគផលកសិកម្ម។

សន្តិសុខសង្គម
សូមប្រុងប្រយ័ត្ន! ជនខិលខូចក្លែងបន្លំធ្វើជាគណនី Telegram ដោយប្រើឈ្មោះរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីប្រព្រឹត្តអំពើទុច្ចរិត
(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃនេះថា ជនខិលខូចក្លែងបន្លំ ធ្វើជាគណនី Telegram ប្រើប្រាស់រូបថត និងឈ្មោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោករដ្ឋមន្ត្រីផ្ទាល់។

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំបែងចែកតួនាទី ភារកិច្ចរបស់អភិបាលរង នៃរដ្ឋបាលខេត្តប៉ៃលិន
ព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្តីពី ការបែងចែកតួនាទី ភារកិច្ចរបស់ អភិបាលរងខេត្ត នៃរដ្ឋបាលខេត្តប៉ៃលិន។ កិច្ចប្រជុំបែងចែកតួនាទី ភារកិច្ច របស់អភិបាលរងខេត្តនេះ ធ្វើឡើងបន្ទាប់ពីអភិបាលរងខេត្តប៉ៃលិន ចំនួន ២រូប ត្រូវបានផ្លាស់ប្តូរទៅកាន់ខេត្តផ្សេង និងអភិបាលរងខេត្តផ្សេង ចំនួនពីររូបផ្សេងទៀត បានផ្លាស់មកកាន់ទួនាទី ជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន។