Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Authority activities
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បន្តចុះពង្រឹងសន្តិសុខ សុវត្ថិភាព និងផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព»
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានបន្តចុះបំពេញភារកិច្ចយ៉ាងសកម្មក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់សេវាជូនប្រជាពលរដ្ឋ។


Authority activities
មន្ត្រីរាជការ និងមន្ត្រីរដ្ឋបាលស្រុកព្រៃនប់ ឆ្លងកាត់ការត្រួតពិនិត្យសារធាតុញៀន ដើម្បីពង្រឹងវិន័យ និងលើកកម្ពស់ភាពស្អាតស្អំក្នុងស្ថាប័ន
ក្នុងគោលបំណងចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងពង្រឹងសណ្តាប់ធ្នាប់ វិន័យ និងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុកព្រៃនប់ បានស្ម័គ្រចិត្តចូលរួមពិនិត្យ និងតេស្តរកសារធាតុញៀន។


Authority activities
អភិបាលស្រុកព្រៃនប់ ចែកអំណោយជាសម្ភារសិក្សាជូនដល់សិស្សានុសិស្សខ្សត់ខ្សោយម្នាក់ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ
អភិបាលស្រុកព្រៃនប់ បានឧបត្ថម្ភ កាតាប សៀវភៅ និងប៊ិក ជូនដល់ប្អូនស្រី ថា រ៉ាមិច ភេទស្រី សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលមានទីលំនៅស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


Authority activities
លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ នាំយកអំណោយចុះចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនៅសង្កាត់លេខ១
លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះផ្ទាល់ ដើម្បីនាំយកអំណោយរបស់រដ្ឋបាលក្រុងព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដែលបានកើតឡើងនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


Authority activities
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រនិងរថយន្តសង្គ្រោះបន្ទាន់ GTVC ជួយសង្គ្រោះស្ត្រីរងគ្រោះគាំងបេះដូងពីក្រុងកោះរ៉ុង មកកាន់ខេត្តព្រះសីហនុទាន់ពេលវេលា
ក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ និងជួយបញ្ជូនស្ត្រីម្នាក់ដែលមានអាការគាំងបេះដូង ពីក្រុងកោះរ៉ុង យកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុដោយសុវត្ថិភាព។


Authority activities
ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទេយ្យទាន ព្រមទាំងទំនិញផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ដើម្បីធានាដល់សុវត្ថិភាព សុខុមាលភាព និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក៏ដូចជាពុទ្ធបរិស័ទក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក ជា ប៊ុណ្ណារ៉ា អនុប្រធានសាខា បានសហការជាមួយមន្រ្ដីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ អាជ្ញាធរដែនដី និងប្រធានគណៈកម្មាធិការផ្សារ ដើម្បីចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពទំនិញ ទេយ្យទាន និងកញ្ចប់វត្ថុអនុស្សាវរីយ៍តាមបណ្តាទីផ្សារ និងស្តង់នានាក្នុងខេត្ត។


Authority activities
សមត្ថកិច្ចបង្ក្រាបកំហែងយកមានស្ថានទម្ងន់ទោស (យកប្រាក់ ៥,២៥០ដុល្លា ពីភេទទី៣) ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជាជនជាតិចិន
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០០:៤០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) កើតឡើងនៅអគារស្តារបេ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។


Authority activities
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រះសីហនុ ចុះពង្រឹងសន្តិសុខមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បន្តអនុវត្តការងារនៅក្នុងមូលដ្ឋាន ។


Authority activities
អភិបាលស្រុកព្រៃនប់ ចុះសំណេះសំណាល និងនាំយកជំនួយសាងសង់ស្ពានបេតុងជូនគ្រួសារអតីតយុទ្ធជន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃ
លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយគ្រួសារអតីតយុទ្ធជន និងបាននាំយកការឧបត្ថម្ភថវិកាព្រមទាំងសម្ភារសម្រាប់រៀបចំការសាងសង់ស្ពានបេតុងឆ្លងកាត់ ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។


Authority activities
លោក រាជ សុវណ្ណ អភិបាលក្រុងកោះរ៉ុង ចុះពិនិត្យវឌ្ឍនភាពការងារតុបតែងលម្អស្ពានថ្មីឆ្លងព្រែកកោះរ៉ុង
លោក រាជ សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពការងារតុបតែងលម្អស្ពានថ្មីឆ្លងព្រែកកោះរ៉ុង ដែលជាតំបន់ព្រំប្រទល់ដ៏មានសារៈសំខាន់រវាងភូមិដើមថ្កូវ និងភូមិកោះតូច។


Authority activities
ក្រុមការងារអ្នកឧកញ៉ា ទៀ វិចិត្រ សហការជាមួយក្រុមហ៊ុនពាក់ព័ន្ធ ជួយសង្គ្រោះនិងបញ្ជូនបុរសវ័យចំណាស់មានជំងឺលើសសម្ពាធឈាមទៅមន្ទីរពេទ្យដោយសុវត្ថិភាព
អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់ដែលមានអាការៈបង្ហាញនៃជំងឺលើសសម្ពាធឈាម ត្រូវបានក្រុមការងាររួមគ្នាជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យដោយសុវត្ថិភាព។


Authority activities
ថ្នាក់ដឹកនាំរដ្ឋបាលស្រុកព្រៃនប់ ដឹកនាំមន្ត្រីរាជការចុះចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយគ្រួសារសព លោក ណុប នាម អនុប្រធានភូមិអូរត្រជាក់ចិត្ត
លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការី និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក រដ្ឋបាលឃុំ អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសម្តែងនូវការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសព លោក ណុប នាម អនុប្រធានភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ដែលបានទទួលមរណភាព។


Authority activities
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ចុះពិនិត្យវឌ្ឍនភាពការដាំដុះដំណាំ និងបន្លែរបស់ប្រជាកសិករនៅឃុំសំរុង
លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការដាំដុះដំណាំ និងបន្លែបង្ការរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

