
ក្រសួងមហាផ្ទៃ៖ ប្រជាពលរដ្ឋខ្មែរចំណាកស្រុក អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បាននៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទូទាំងប្រទេស
ដើម្បីសម្រួលដល់ការផ្តល់សេវាសាធារណៈ និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនខ្មែរចំណាកស្រុក ដែលមានភាពចាំបាច់ក្នុងការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់បំពេញបែបបទផ្សេងៗ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យអនុវត្តយន្តការថ្មី ក្នុងការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។











