
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសបញ្ឈប់រាល់ការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹង ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តទៅ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចជាផ្លូវការ ដោយតម្រូវឱ្យក្រុមហ៊ុនផលិត និងចែកចាយគ្រឿងស្រវឹងទាំងអស់ ធ្វើការបញ្ឈប់រាល់សកម្មភាពផ្តល់រង្វាន់ក្នុងផលិតផល ឬការប្តូរយករង្វាន់គ្រប់ប្រភេទ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះជាកំហិត។











