
សេចក្តីថ្លែងការណ៍ព័ត៌មាន ស្តីពី៖ បច្ចុប្បន្នភាពស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា
ភ្នំពេញ៖ ថ្ងៃសៅរ៍ ៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បច្ចុប្បន្នភាពជុំវិញស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយអះអាងពីភាពប្រក្រតី និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។











