
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ពីភាពស្របច្បាប់នៃដែនដីប្រាសាទតាមាន់ធំ (វីដេអូ)
ភ្នំពេញ – រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបញ្ជាក់អះអាងជាថ្មីអំពីអធិបតេយ្យភាពលើប្រាសាទតាមាន់ធំ ដោយផ្អែកលើមូលដ្ឋានច្បាប់ និងឯកសារប្រវត្តិសាស្ត្រអន្តរជាតិយ៉ាងរឹងមាំ។ តាមរយៈការវិភាគលើឯកសារយោងផ្លូវការ ប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងត្រឹមត្រូវ។











