
រដូវវស្សាជារដូវកាលគ្រុនឈាម ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា
ដោយសារស្ថានភាពអាកាសធាតុក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបង្កើតឱ្យមានទីកន្លែងដក់ទឹក ជាជម្រកដ៏សមស្របបំផុតសម្រាប់ការបង្កកំណើតនៃមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។











