
ធនាគារជាតិនៃកម្ពុជា សាខាខេត្តព្រះសីហនុ ចុះយុទ្ធនាការប្តូរប្រាក់រៀលចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋក្នុងសង្កាត់លេខ៣
៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា (NBC) សាខាខេត្តព្រះសីហនុ បានសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូក្នុងខេត្ត ចុះយុទ្ធនាការផ្តល់សេវាប្តូរប្រាក់រៀលដែលចាស់ ទក់ រហែក ឬខូចខាត ជូនដល់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។











