
កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា សង្គ្រោះក្រុមអ្នកបោះតង់ ២៥នាក់ ដែលជាប់ក្នុងទឹកជំនន់ស្ទឹងអូរស្លារដោយសុវត្ថិភាព
កម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលា បានចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋចំនួន ២៥នាក់ ដែលបានជាប់គាំងនៅក្នុងតំបន់ស្ទឹងអូរស្លារ (ហៅគីឡូ១៥) បន្ទាប់ពីមានជំនន់ទឹកភ្លៀងឡើងយ៉ាងគំហុកកាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។











