
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា នៅខេត្តព្រះវិហារ
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដែលដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋចំនួន ៣៩៥គ្រួសារ ដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ននៅវត្តឧត្តមគិរីទួលអណ្ដែត (វត្តថ្នល់បែក) ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។











