
កិច្ចប្រជុំក្រៅផ្លូវការរវាងក្រុមលេខាធិការដ្ឋាន (RBC) កម្ពុជា-ថៃ៖ ប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងទប់ស្កាត់ភាពតានតឹង
ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការមួយនៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាលើកិច្ចសម្របសម្រួលប្រតិបត្តិការ និងការរក្សាស្ថិរភាពតាមបណ្តោយព្រំដែន។











