
ឱកាសការងារ ១,២៣៦ កន្លែង នៅខេត្តព្រះសីហនុ ត្រៀមទទួលអតីតពលករ និងប្រជាពលរដ្ឋ
ដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីដំណឹងដ៏មានសារៈសំខាន់មួយ ដោយមានតម្រូវការកម្លាំងពលកម្មសរុប ១,២៣៦ កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ និងជាពិសេសការផ្តល់អាទិភាពជូនដល់ អតីតពលករ ដែលទើបបានវិលត្រឡប់មកពីបរទេសវិញ ដើម្បីជួយពួកគាត់ឱ្យមានប្រាក់ចំណូល និងស្ថិរភាពជីវភាពគ្រួសារ។











