
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យការខូចខាតនៅក្រុងប៉ោយប៉ែត ក្រោយការវាយប្រហារតាមអាកាសរបស់ថៃ
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីប្រទេសហ្វីលីពីន ចុះសង្កេតការណ៍ផ្ទាល់នៅខេត្តបន្ទាយមានជ័យ ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។











