
កម្ពុជាស្នើឱ្យមានការវាស់វែងព្រំដែនជាមួយថៃជាបន្ទាន់ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយការចុះត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន
ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ផ្ទាល់នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងសកម្មភាពដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន ផ្លូវ ក៏ដូចជាការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។











