
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះទប់ស្កាត់ និងរុះរើសំណង់ខុសច្បាប់ទន្ទ្រានកាន់កាប់ដីព្រៃក្នុងតំបន់ការពារធម្មជាតិ នៅចំណុចអូរគគីរ ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុ សូមប្រកាសជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនឱ្យបានជ្រាបថា កាលពីពេលថ្មីៗនេះ មន្ត្រីឧទ្យានុរក្សសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពចូលទន្ទ្រានកាន់កាប់ដីរដ្ឋ បាងខូច និងបោះបង្គោលបំបែកទីតាំងធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅចំណុចអូរគគីរ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។











