ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ការអភិវឌ្ឍ
អជ្ញាធរខេត្តកំពង់ចាម ជម្រុញដល់ម្ចាស់គម្រោងដីឡូតិ៍ក្នុងស្រុកស្រីសន្ធរ ពន្លឿនការផ្ទេរកម្មសិទ្ធិជូនអតិថិជន
(កំពង់ចាម) ស្ថិតនៅសាលាខេត្តកំពង់ចាមនាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦នេះលោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំ ដើម្បីសម្របសម្រួលរវាងអាជ្ញាធរបាក់ព័ន្ធ រដ្ឋបាលសុរិយោដី និងតំណាងគម្រោងដីឡូតិ៍ ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដើម្បីធ្វើយ៉ាងណាពន្លឿនការផ្ដល់ និងផ្ទេរប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានទំនប់ចិត្ត។


សន្តិសុខសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកព្រឹត្តិ កា រ ណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត»ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកព្រឹត្តិ កា រ ណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត»ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ ជំរុញឱ្យពន្លឿនការតភ្ជាប់ទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជូនគ្រួសារអតីតយុទ្ធជននៅស្រុកគាស់ក្រឡ បាត់ដំបង
ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើង ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទាល់ដី ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈជូនបងប្អូនអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ។


សន្តិសុខសង្គម
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី(English Version)។


កសិកម្ម
ក្រសួងធនធានទឹកទម្លាក់ម៉ាស៊ីនបូមទឹកធន់ធ្ងន់៤គ្រឿង ទាញទឹកពីស្ទឹងបញ្ចូលប្រឡាយមេដើម្បីសង្គ្រោះស្រូវនៅខេត្តបាត់ដំបង
បាត់ដំបង៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបាននាំយកម៉ាស៊ីនបូមទឹកធុនធ្ងន់ចំនួន ៤គ្រឿង បូមទឹកពីស្ទឹង បញ្ចូលប្រឡាយ សង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ។


សន្តិសុខសង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកព្រឹត្តិការណ៍«ចាប់ដៃដ៏គ្រោះថ្នាក់បំផុត» ក្រោយពីបទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា
(ភ្នំពេញ)៖ តាមរយៈសំណេរ បង្ហោះតាមហ្វេសប៊ុក ផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៨ កក្កដានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។
ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការលោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។


នយោបាយ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរក្រុងសែនមនោរម្យ ចុះស្វែងយល់ពីស្ថានភាពនៃការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករនៅផ្សាររាត្រី
មណ្ឌលគិរី ៖ រសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ហៀក សុផាន អភិបាល នៃគណៈអភិបាលក្រុងសែនមនោរម្យ លោក ម៉ែន ផល្លីន នាយករដ្ឋបាលខេត្តស្តីទី រួមទាំងលោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពនៃការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករនៅផ្សាររាត្រី និងស្តាប់នូវមតិយោបល់ សំណើ សំណូមពរ និងក្តីកង្វល់នានារបស់បងប្អូនអាជីវករ


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរស្រុកកោះញែក ចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ផលប៉ះពាល់ពីគ្រឿងញៀន ក្រមបរិស្ថាន ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនកោះញែក
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ និងអង្គការជីវិត និងធម្មជាតិ បានចុះផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ ផលប៉ះពាល់ពីគ្រឿងញៀន ក្រមបរិស្ថាន ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនកោះញែក សរុបចំនួន ៧៣៣នាក់ ស្រី ៥០៧នាក់។
«បើកបរមានការប្រុងប្រយ័ត្ន គ្មានគ្រឿងញៀនក្នុងខ្លួន បរិស្ថានស្អាត នាំមកនូវអនាគតភ្លឺស្វាង!»


សកម្មភាពថ្នាក់ដឹកនាំ
ទើបសម្រាលចំនួន ៤គ្រួសារ ដែលមានជីវភាពខ្វះខាត ទទួលបានឃីតមនុស្សធម៏ពីកាកបាទក្រហមកម្ពុជាខេត្ត
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានចាត់លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំក្រុមមន្ត្រីប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលចំនួន ៤គ្រួសារ ដែលមានជីវភាពខ្វះខាត ប្រឈមនឹងភាពងាយរងគ្រោះ នៅមណ្ឌលសុខភាពអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
មណ្ឌលគិរី ៖ នៅរសៀលថ្ងៃចន្ទ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជូនដល់មន្រ្ដីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
សម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។


ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបើកពិព័រណ៍សាធារណៈ មិនអចិន្ត្រៃយ៍អំពីវត្ថុសិល្បៈខ្មែរដែលទាមទារបានមកវិញពីក្រៅប្រទេស
រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងបើកពិព័រណ៍សាធារណៈ មិនអចិន្ត្រៃយ៍អំពីវត្ថុសិល្បៈខ្មែរដែលទាមទារបានមកវិញពីក្រៅប្រទេស

