Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disaster

Social security
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនបរទេស ៩នាក់
កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងជោគជ័យ ដោយឃាត់ខ្លួនជនបរទេសបានចំនួន ៩នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន។


Leadership activities
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលកូន ដែលកំពុងជួបការលំបាក
ដោយឈរលើស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នាពេលថ្មីៗនេះ លោក អ៊ី ធារិន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រៃនប់ និងជាអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ រួមជាមួយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនស្ត្រីម្នាក់ដែលទើបសម្រាលកូនរួច ហើយកំពុងស្នាក់នៅបណ្តោះអាសន្នតាមបណ្តោយចំណីផ្លូវរថភ្លើង (វាលរេញ-សំរុង)។


Leadership activities
កម្លាំងនគរបាលខេត្តព្រះសីហនុ ចូលរួមប្រកួតប្រជែងបច្ចេកទេសពន្លត់អគ្គិភ័យលើកទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
នៅរសៀលថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ បានដឹកនាំមន្ត្រីជំនាញនៃការិយាល័យពាក់ព័ន្ធ ចុះចូលរួមការប្រកួតប្រជែងបច្ចេកទេសពន្លត់អគ្គិភ័យលើកទី៣។


Leadership activities
ឯកឧត្តម ទេព អស្នារិទ្ធ ចុះជួបសំណេះសំណាល និងតម្រង់ទិសការងារជូនមន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ
នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងសម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ។


Leadership activities
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
AKP ត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦—
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ អញ្ជើញជាអធិបតី ពិធីអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៦) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្មX16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
រូបថត៖ ហុង ម៉េងឡុង


Leadership activities
អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ
(AKP ព្រះវិហារ) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយដែលទាក់ទងទៅនឹងប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។


Leadership activities
រដ្ឋបាលខេត្តជំរុញការងារដាំដើមឈើតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង
ព្រះសីហនុ៖ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃការងារដាំដើមឈើតាមបណ្ដោយដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។


Leadership activities
ឯកឧត្តម ស្វាយ ស៊ីថា ៖ ការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវតែពង្រឹងសមត្ថភាព ក្នុងការឆ្លើយតប
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានធ្វើជាអធិបតីបើក និងដឹកនាំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ រួមនឹងក្រុមការងារព័ត៌មាននិងសាធារណមតិមកពីខេត្តកោះកុង ជាពិសេសគឺក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងកោះកុង ដែលមានសរុបចំនួនជាង ៥០០នាក់។


Leadership activities
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចុះសំណេះសំណាល និងនាំយកថវិកាឧបត្ថម្ភរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តនៅវិទ្យាល័យ ហ៊ុន សែនវាលរេញ
នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែនវាលរេញ។


Leadership activities
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការសាងសង់អគារសម្ភពថ្មី នៅមណ្ឌល សុខភាពតក្កវិត និងជំរុញគ្រូពេទ្យត្រូវប្រចាំការ ២៤ម៉ោង
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសម្ភពថ្មី នៅមណ្ឌលសុខភាពតក្កវិត ដែលស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។


Leadership activities
លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនវីរយុទ្ធជន នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16
លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំមន្ត្រីរាជការចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនវីរយុទ្ធជន នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្រុកមេមត់ ខេត្តត្បូងឃ្មុំ


Leadership activities
ហាងលំដាប់អន្តរជាតិ Pizza Hut និង Mona Gelato បើកសម្ពោធសាខាថ្មីនៅខេត្តព្រះសីហនុ ឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិន
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ មានការរៀបចំពិធីបើកសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវ ហាងភីហ្សាហាត់ (Pizza Hut) និងហាងការ៉េម ម៉ូណាជីឡាតូ (Mona Gelato) សាខាខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។


Leadership activities
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមក្រាបថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមក្រាបថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និង ព្រះជន្មាយុយឺនយូរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

