
អគ្គិសនីខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីជួសជុល និងកែលម្អបណ្តាញខ្សែភ្លើង
ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ អង្គភាពនឹងមានការអនុវត្តការងារដំឡើងបរិក្ខារ ជួសជុល និងកែលម្អខ្សែបណ្តាញតង់ស្យុងមធ្យម (MV) កម្រិត ២២គីឡូវ៉ុល នៅក្នុងតំបន់មួយចំនួននៃខេត្ត។











