ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បរិស្ថាន
អ្នកឧកញ៉ា ទៀ វិចិត្រ ទទួល និងព្រលែងសត្វអណ្តើកសមុទ្រនិងល្មិចចំនួន ៤ក្បាល ចូលក្នុងសមុទ្រធម្មជាតិវិញ ក្រោមការបំពាក់កឹបសៀលអភិរក្សអន្តរជាតិ
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វអណ្តើកសមុទ្រ (ក្រាស់) ចំនួន ៣ក្បាល និងសត្វល្មិចចំនួន ១ក្បាល ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ ដែលជាព្រឹត្តិការណ៍នៃការព្រលែងសត្វអណ្តើកសមុទ្រ (ក្រាស់) និងសត្វល្មិចលើកទី១៤០ ហើយ។


បរិស្ថាន
ព្រះសីហនុ៖ សម្រស់ផ្កាត្របែកព្រៃ និងផ្កាក្ងោក រីកស្គុះស្គាយ បន្ថែមពណ៌ស្រស់បំព្រងលើសោភ័ណភាពខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ក្រុងព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ និងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា មិនត្រឹមតែលេចធ្លោដោយសារហេដ្ឋារចនាសម្ព័ន្ធ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែនៅរដូវកាលនេះ ទីក្រុងទាំងមូលកំពុងតែមានសម្រស់កាន់តែទាក់ទាញ តាមរយៈការរីកស្គុះស្គាយនៃផ្កាត្របែកព្រៃ និងផ្កាក្ងោក ដែលកំពុងបង្អួតសម្រស់យ៉ាងត្រកាលពេញដងផ្លូវ។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តព្រះសីហនុត្រៀមខ្លួនរួចរាល់ សម្រាប់ចូលរួមកម្មវិធីតាំងពិព័រណ៍ «ពន្លកបៃតង» នៅទីស្តីការក្រសួងបរិស្ថាន
នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានប្រកាសពីការត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តព្រះសីហនុ ត្រៀមចែកជូនកូនឈើចម្រុះចំនួន ៤,០០០ដើម ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ
ដើម្បីចូលរួមចំណែកបង្កើនគម្របព្រៃឈើ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានប្រកាសពីការត្រៀមរៀបចំចែកជូនកូនឈើចម្រុះចំនួន ៤,០០០ដើម ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។


បរិស្ថាន
ឯកឧត្តមអភិបាលខេត្តព្រះសីហនុ អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាសំអាតអនាម័យបរិស្ថាន និងជំរុញយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» ដើម្បីបង្កើនសម្រស់បៃតងក្នុងក្រុង
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ ឱ្យចូលរួមចំណែកកាន់តែសកម្មក្នុងការថែរក្សាអនាម័យបរិស្ថាន។ ទន្ទឹមនឹងនេះ ឯកឧត្តមបានដាក់ចេញនូវការណែនាំ និងស្នើឱ្យពលរដ្ឋរួមគ្នាអនុវត្តយុទ្ធនាការ «ផ្ទះ១ខ្នង ដើមឈើ១ដើម» ដើម្បីប្រែក្លាយទីក្រុងជាប់មាត់សមុទ្រមួយនេះឱ្យទៅជាទីក្រុងបៃតង ស្រស់ស្អាត និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

