ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

អប់រំ និងកីឡា
វគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ជូនដល់គ្រូបង្គោល និងអ្នកពាក់ព័ន្ធនៅស្រុកកំពង់សិលា
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមសំណេះសំណាល និងបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង (ថ្នាក់ទី១ ដល់ថ្នាក់ទី៣) វគ្គទី១» ជូនដល់គ្រូបង្គោលកម្រិតកម្រងសាលារៀន និងអ្នកពាក់ព័ន្ធ។


អប់រំ និងកីឡា
សាលារៀន គី ប៊ុនឈោង រៀបចំការប្រឡងវាយតម្លៃតេស្តសិស្សថ្នាក់ទី៦ និងប្រឡងបញ្ចប់សៀវភៅសិក្សា ក្រោមវត្តមានថ្នាក់ដឹកនាំជាច្រើនរូប
សាលារៀន គី ប៊ុនឈោង បានរៀបចំពិធីប្រឡងវាយតម្លៃតេស្តសិស្សថ្នាក់ទី៦ (ប្រឡងឡើងថ្នាក់ទី៧ថ្មី) និងតេស្តប្រឡងបញ្ចប់សៀវភៅសិក្សា ភាសាអន្តរជាតិ និងកុំព្យូទ័រ។


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បណ្ឌិត មុនចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន
នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ AUN/SEED-Net-JICA ថ្នាក់បណ្ឌិត ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងនិស្សិតជ័យលាភីទាំង២រូប។


អប់រំ និងកីឡា
មោទកភាពស្រុកព្រៃនប់! សិស្សានុសិស្សចំនួន ៣រូប ប្រឡងជាប់បាក់ឌុប ឆ្នាំ២០២៦ ទទួលបាននិទ្ទេស A
វិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ អាត់តាម៉ៃយូស ដែលស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ហាញនូវក្តីរំភើប និងមោទកភាពជាខ្លាំង ក្រោយពីទទួលបានដំណឹងដ៏ត្រកាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២០២៦។ ក្នុងនោះ មានបេក្ខជនជាសិស្សានុសិស្សឆ្នើមចំនួន ៣រូប បានប្រឡងជាប់ជោគជ័យដោយទទួលបានលទ្ធផលផ្កាយព្រឹកគឺ និទ្ទេស A លើកម្រងផ្នែកសិក្សាសង្គម និងវិទ្យាសាស្ត្រ។


អប់រំ និងកីឡា
សាលាអន្តរជាតិព្រះសីហនុ (ISPS) រៀបចំពិធីអបអរសាទរជ័យលាភី ឆ្នាំសិក្សាដល់សិស្សជាង១០០នាក់
សាលាអន្តរជាតិព្រះសីហនុ (ISPS) បានរៀបចំពិធីអបអរសាទរ និងផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានជ័យលាភី និងសមិទ្ធផលក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដល់សិស្សជាង១០០នាក់ ។


អប់រំ និងកីឡា
អបអរសារទរ! សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ
សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ដែលនេះជាមោទនភាពដ៏ធំធេង និងឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃវិស័យអប់រំនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។


អប់រំ និងកីឡា
សិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើ ប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាដើម្បីពង្រឹងស្តង់ដាសាលារៀនគំរូ »
ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅកំណែទម្រង់វិស័យអប់រំ ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន ព្រមទាំងការ កសាងស្តង់ដាសាលារៀនគំរូ ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនទៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានខេត្តចំនួន៤ និងមានសិក្ខាកាមចូលរួមចំនួន៤៦នាក់ ក្នុងនោះមានស្ត្រី១៧នាក់ មកពីខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងកោះកុង ដែលប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំ វិទ្យល័យក្រុងព្រះសីហនុ។


អប់រំ និងកីឡា
លោកអភិបាលស្រុកព្រៃនប់ អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះពិនិត្យ និងបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង ៦ កក្កដា ២០២៦ នៅមណ្ឌលប្រឡងសាលារៀន គី ប៊ុនឈោង ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


អប់រំ និងកីឡា
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅវិទ្យាល័យព្រែកស្វាយ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាល័យព្រែកស្វាយ ដែលស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) យ៉ាងមមាញឹក ដោយប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ របៀបរៀបរយ សុវត្ថិភាព និងតម្លាភាព។


អប់រំ និងកីឡា
អភិបាលក្រុងកំពង់សោម អញ្ជើញបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកំពង់សោម បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅមណ្ឌលប្រឡងក្នុងក្រុងកំពង់សោម ដើម្បីផ្តល់ភាពស្របច្បាប់ និងធានាបាននូវតម្លាភាពក្នុងដំណើរការប្រឡង។


អប់រំ និងកីឡា
លោក ចាន់ ពន្លក អភិបាលរងស្រុក ចុះពិនិត្យដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅវិទ្យាល័យហ៊ុនសែនកំពង់សិលា
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក ចាន់ ពន្លក អភិបាលរងស្រុក បានអញ្ជើញចុះពិនិត្យដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង ៦ កក្កដា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យហ៊ុនសែនកំពង់សិលា។


អប់រំ និងកីឡា
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ អញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង ៦ កក្កដា ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


អប់រំ និងកីឡា
លោកស្រីប្រធានមន្ទីរអប់រំខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងវិទ្យាស្ថានពហុបច្ចេកទេស និងវិទ្យាល័យចំនួន ១១ ក្នុងខេត្ត
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដ៏មានសារៈសំខាន់មួយ រវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ និងវិទ្យាល័យចំនួន ១១ ក្នុងខេត្តព្រះសីហនុ។

