ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

នយោបាយ
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ឃុំ-សង្កាត់ អាណត្តិថ្មី
នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធផលការងារសំខាន់ៗ។


នយោបាយ
គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ប្រកាសបញ្ចូលសមាជិកថ្មីចំនួន ៤៥៤នាក់ បន្ថែមទៀត
នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីជាផ្លូវការ ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ និង ឯកឧត្តម សូ ខនឫទ្ធិគុណ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់។


នយោបាយ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនគណបក្សប្រជាជនកម្ពុជា គាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ដែលប្រកាន់យក «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី» ជាគោលនយោបាយរបស់គណបក្ស សម្រាប់ការឃោសនាបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញបន្តបេសកកម្ម ក្នុងខេត្តគោលដៅទី២០ នៃវេទិកា «ពិភាក្សាជាមួយយុវជនគណបក្ស» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ និងជាប្រធានយុវជនគណបក្សខេត្ត ព្រមជាមួយវត្តមាន ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងមន្រ្តីគណបក្សខេត្ត ព្រមទាំងសមាជិកយុវជនគណបក្សខេត្ត សរុបប្រមាណ ៨៤៥ រូប។

