ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

ទេសចរណ៍
កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ៩០០នាក់ តាមរយៈនាវាទេសចរណ៍ VIKING ORION ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព
VIKING ORION សញ្ជាតិ NORWAY ដែលបានចូលចតយ៉ាងសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ៧:០៥ នាទីព្រឹក ដើម្បីទស្សនាកម្ពុជា ជាពិសេសខេត្តព្រះសីហនុរយៈពេល ១ថ្ងៃ បន្ទាប់ពីចាកចេញពីប្រទេសវៀតណាម។


ទេសចរណ៍
នាវាទេសចរណ៍អន្តរជាតិ VING VENUS ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំមកនូវភ្ញៀវទេសចរ និងនាវិកជាង ១,៣០០នាក់
នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីតមួយឈ្មោះ VING VENUS បានចូលចតយ៉ាងសុវត្ថិភាពនៅកំពង់ផែ ដើម្បីបំពេញទស្សនកិច្ច និងនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។


ទេសចរណ៍
រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរមកកសាន្តក្នុងខេត្តព្រះសីហនុ ប្រមាណជិត ២០មុឺននាក់ ក្រោមការយកចិត្តទុកដាក់លើសន្តិសុខសណ្ដាប់ធ្នាប់ពីអាជ្ញាធរ
គិតចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរមកកសាន្ត តាមតំបន់រមណីយដ្ឋានធម្មជាតិ តំបន់កោះ និងតំបន់ឆ្នេរសមុទ្រនានា ប្រមាណជិត ២០មុឺននាក់។


ទេសចរណ៍
ស្វែងយល់ពីសម្រស់ធម្មជាតិដ៏ស្រស់បំព្រងក្នុង «រដូវកាលបៃតង» (Green Season) នៅខេត្តព្រះសីហនុ
នៅក្នុងវេទិកាជជែកពិភាក្សា លើប្រធានបទ៖ «ហេតុអ្វីរដូវកាលបៃតងជាពេលវេលាល្អបំផុត ក្នុងការធ្វើដំណើរជុំវិញតំបន់ឆ្នេរ?» ក្នុង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦»


ទេសចរណ៍
ខេត្តព្រះសីហនុ ជំរុញសក្ដានុពលទេសចរណ៍រដូវកាលបៃតង និងពង្រឹងគុណភាពអនាម័យម្ហូបអាហារប្រចាំខេត្តឱ្យឈានដល់ស្តង់ដារអន្តរជាតិ
លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលបន្ទុកទេសចរណ៍ បានថ្លែងក្នុងវេទិកាជែកពិភាក្សា “សក្ដានុពលទេសចរណ៍ និងភាពស្រស់ស្អាត នៃតំបន់ឆ្នេរក្នុងរដូវកាលបៃតង” នៅសណ្ឋាគារ Castle Bayview Resort & Spa ខេត្តកំពត នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយបានគូសបញ្ជាក់ពីហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ដែលផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ជាពិសសេសចំណុចសំខាន់ៗ ។


ទេសចរណ៍
កម្ពុជាស្វាគមន៍បេក្ខនារី «ស្រ្តីនៃចក្រវាល» (Universal Women) ឆ្នាំ២០២៦ មកពី ៤៨ ប្រទេស ទស្សនារមណីយដ្ឋានខេត្តព្រះសីហនុ
ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ បេក្ខនារីប្រកួតក្នុងកម្មវិធី «ស្រ្តីនៃចក្រវាល» (Universal Women) ឆ្នាំ២០២៦ មកពីចំនួន ៤៨ ប្រទេសជុំវិញពិភពលោក បានអញ្ជើញមកបំពេញទស្សនកិច្ច និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ថ្នាក់ដឹកនាំនៃខេត្តព្រះសីហនុ។


ទេសចរណ៍
បវរកញ្ញាអន្តរជាតិមកពី ៤៨ ប្រទេស បំពេញទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា
ប្រតិភូបវរកញ្ញាស្ត្រីចក្រវាលមកពី ៤៨ ប្រទេស រួមជាមួយអ្នកចូលរួមសរុបជាង ១០០ នាក់ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សារយៈពេល ២ ថ្ងៃ (ថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦) នៅខេត្តព្រះសីហនុ ក្នុងគោលបំណងស្វែងយល់ និងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិដ៏ឆ្នើមរបស់កម្ពុជាទៅកាន់ពិភពលោក។


ទេសចរណ៍
ស្វាគមន៍យ៉ាងកក់ក្តៅ! ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានកិត្តិយសយ៉ាងក្រៃលែងក្នុងការស្វាគមន៍វត្តមានរបស់ បវរកញ្ញាសកលលោក (Miss Universe) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចកម្សាន្ត
ខេត្តព្រះសីហនុ មានកិត្តិយសដ៏ឧត្តុង្គឧត្តមស្វាគមន៍វត្តមានដ៏ស្រស់ស្អាតរបស់ បវរកញ្ញាសកលលោក (Miss Universe) ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចកំសាន្តដ៏រីករាយនៅ ក្រុងកោះរ៉ុង។


ទេសចរណ៍
នាវាទេសចរណ៍អន្តរជាតិ ODYSSEY ដឹកភ្ញៀវជាង ២០០នាក់ ចូលចតនៅខេត្តព្រះសីហនុ
នាវាទេសចរណ៍អន្តរជាតិដ៏ប្រណីត ១គ្រឿង មានឈ្មោះថា ODYSSEY ពាក់សញ្ជាតិ BAHAMAS បានចូលចតយ៉ាងសុវត្ថិភាពនៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីនាំយកភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។


ទេសចរណ៍
ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនាព្រឹត្តិការណ៍ «សមរាត្រី» នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី២
ព្រឹត្តិការណ៍ «សមរាត្រី» ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា ផ្តិតយកទិដ្ឋភាពដ៏ពិសេសនៃបាតុភូតធម្មជាតិ និងស្ថាបត្យកម្មបុរាណដ៏ល្បីល្បាញរបស់កម្ពុជាបើទោះបីជាអាកាសធាតុមិនអំណោយផល និងមិនអាចមើលឃើញព្រះអាទិត្យរះដូចការរំពឹងទុកក៏ដោយ។


ទេសចរណ៍
ក្រសួងទេសចរណ៍ ចុះអនុស្សរណៈជាមួយក្រុមហ៊ុន មិត្តហ្វូន បើកយុទ្ធនាការ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីលើកស្ទួយបេតិកភណ្ឌអាហារខ្មែរ
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន (Metfone) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ ដើម្បីគាំទ្រយុទ្ធនាការថ្មី « ស្រុកខ្ញុំ ម្ហូបខ្ញុំ My Village, My Food » ក្នុងគោលបំណងលើកស្ទួយបេតិកភណ្ឌវប្បធម៌អាហារ និងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពរស់រវើកនៅលើឆាកអន្តរជាតិ។


ទេសចរណ៍
ក្រសួងទេសចរណ៍គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និងទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា
ទីស្តីការក្រសួងទេសចរណ៍, រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។


ទេសចរណ៍
ភូមិនេសាទកោះខ្យង ជាតំបន់អេកូទេសចរណ៍ សំបូរទៅដោយជីវៈចម្រុះ ព្រៃកោងកាង និង ប្រភពគ្រឿងសមុទ្រស្រស់ៗ
ភូមិនេសាទកោះខ្យង ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ត្រូវបានគេស្គាល់ថាជាតំបន់នេសាទដ៏មានសក្តានុពល និងជាប្រភពផ្គត់ផ្គង់គ្រឿងសមុទ្រដ៏សំខាន់មួយក្នុងខេត្តព្រះសីហនុ។

