ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

វីដេអូចំរុះ
វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកកោះធំ និងក្រុងសំពៅពូន
វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកកោះធំ និងក្រុងសំពៅពូន


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំដល់មន្ទីរព័ត៌មានខេត្តប៉ៃលិន ត្រូវរៀបចំផែនការគ្រប់គ្រង ផលិតមាតិកាព័ត៌មានឱ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងការងារសាធារណមតិនិងការផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងកាន់តែទូលំទូលាយ
នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និង ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មានបានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយនិងតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ។


សន្តិសុខសង្គម
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានរាជធានី -ខេត្ត ត្រូវមានទំនាក់ទំនងល្អ ជាមួយអ្នកសារព័ត៌មាន ក្នុងមូលដ្ឋាន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ព័ត៌មានពិត ប្រកបដោយទំនុកចិត្ត
នៅក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី ការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តប៉ៃលិន ត្រូវពង្រឹងកិច្ចសហការ និងមានទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន និងអង្គភាពពាក់ព័ន្ធ ក្នុងមូលដ្ឋានខ្លួន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំ ក្នុងការផ្តល់ព័ត៌មានពិត និងប្រកបដោយទំនុកចិត្ត លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ដោយគុណភាពវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធកិច្ចការសន្តិសុខជាតិ។ ឯកឧត្តម អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍លើកឡើងថា កិច្ចសហការ គួរធ្វើឡើងជាប្រចាំ និងតាមគ្រប់លទ្ធភាព ដើម្បីគាំទ្រដល់តម្រូវការសារព័ត៌មាន ជួយសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន អាចចុះយកព័ត៌មាន និងការផ្តល់ព័ត៌មានទាន់ពេល និងគ្រប់ជ្រុងជ្រោយ នឹងជួយអ្នកសារព័ត៌មាន ពីការផ្សាយខុសឆ្គង ដែលអាចនាំឱ្យមានប្រតិកម្ម ឬបញ្ហាផ្លូវច្បាប់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ អញ្ជើញជាគណៈអធិបតីកិច្ចប្រជុំតម្រង់ទិសស្តីពី ការងារព័ត៌មាន និងសាធារណមតិ ជូនដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន
នៅមន្ទីរព័ត៌មានខេត្តប៉ៃលិន នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ មានកិច្ចប្រជុំតម្រង់ទឹសស្តីពី ការងារព័ត៌មាន និងសាធារណមតិ សម្រាប់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីគណៈប្រតិភូអមដំណើរ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងលោក-លោកស្រីអនុប្រធានមន្ទីរ ,ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យប៉ាន់ប្រមាណវឌ្ឍនភាពសូចនករលេខ ១១ និង១៣ សម្រាប់ខេត្ត កំពង់ចាម
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តនិងជាប្រធានក្រុមការងារ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យប៉ាន់ប្រមាណវឌ្ឍនភាពសូចនករលេខ ១១ និង១៣ សម្រាប់ខេត្ត កំពង់ចាម នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត។ ក្នុងកិច្ចនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាGBVក្រុង/ស្រុកទាំង១០ និងអង្គការដៃគូពាក់ពន្ធ័។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធឱ្យបន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានជំរុញឲ្យក្រុមការងារពាក់ព័ន្ធ បន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសុមៈ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូសមាគមនារីក្រសួងព័ត៌មាន ចុះសាកសួរសុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ក្នុងរាជធានីភ្នំពេញ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូននិវត្តជនវិស័យព័ត៌មាន ដែលមានជំងឺប្រចាំកាយ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូន លោក ភឿន ភឺន ដែលជានិវត្តជន (អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក) កំពុងមានជំងឺប្រចាំកាយ និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់គីឡូលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


អប់រំ និងកីឡា
ស្ថានទូតឥណ្ឌា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង ចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងផ្តល់ផលរហ័ស ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់និស្សិតស្រី
បាត់ដំបង ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្ត «គម្រោងផ្តល់ផលរហ័ស» ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការសិក្សារបស់និស្សិតស្រី ។
ពិធីនេះបានធ្វើឡើងរវាងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងព្រះយសបញ្ញាបណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងមកថ្មីៗនេះ ដោយមានការចូលរួមជាសាក្សីពីសំណាក់តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ និងមន្ត្រីស្ថានទូតឥណ្ឌា ជាច្រើនទៀត ។


សុខាភិបាល
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពជំងឺគ្រុនចាញ់រយៈពេល៦ខែ ឆ្នាំ២០២៦
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ចាប់តាំងពីត្រីមាសទី៣ នៃឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការលុបបំបាត់ការចម្លងជំងឺ គ្រុនចាញ់ក្នុងស្រុក តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងត្រូវបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សាម សុជាង អភិបាលរង ខេត្តរតនគិរី ដឹកនាំ មន្រ្តីជំនាញ ការចុះត្រួតពិនិត្យការបញ្ចេញកាកសំណល់រឹង ឬបង្ហូរសំណល់រាវ នៅសហគ្រាស GUOXING PLYWOOD NATURAL PRODUCTION CO.LTD ផលិត ក្តាបន្ទះ
ឯកឧត្តម សាម សុជាង អភិបាលរង ខេត្តរតនគិរី ដឹកនាំ
មន្រ្តីជំនាញ ការចុះត្រួតពិនិត្យការបញ្ចេញកាកសំណល់រឹង ឬបង្ហូរសំណល់រាវ នៅសហគ្រាស GUOXING PLYWOOD NATURAL PRODUCTION CO.LTD ផលិត ក្តាបន្ទះ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ខេត្តកំពង់ចាមមានភ្លៀងធ្លាក់គ្រប់ដណ្តប់ទូទាំងខេត្ត ខណៈទឹកទន្លេមេគង្គខេត្តបានបន្តឡើងបន្តិច
ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើនទៅតាមទីកន្លែង ជាក់ស្តែងយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាស្ថានភាពអកាសធាតុនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គឺមានភ្លៀងធ្លាក់នៅតាមបណ្តាឃុំជាច្រើន នៅក្នុងស្រុក/ក្រុងទាំង១០របស់ខេត្តកំពង់ចាម។ ជាមួយគ្នានេះចំពោះស្ថានភាពទឹកទន្លេមេគង្គនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៦នេះកម្ពស់ទន្លេបានបន្តឡើងបន្តិចប៉ុណ្ណោះនៅកម្ពស់០៩.២២ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០១ម៉ែត្រ។

